ខចែង និងលក្ខខណ្ឌ

កម្មវិធីប្រកួតប្រជែងរូបថតអាពាហ៍ពិពាហ៍ពីស្រាបៀរ ABC Extra Stout

លក្ខខណ្ឌទូទៅ

១.អ្នកដែលអាចមានសិទ្ធិចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនេះ ត្រូវតែមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។

២.កម្មវិធីប្រកួតប្រជែងនេះ គឺផ្តល់ជូនសម្រាប់តែប្រជាជនកម្ពុជាទាំងអស់ ដែលមានលំនៅដ្ឋានអចិន្ត្រៃយ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងកាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមានសុពលភាពត្រឹមត្រូវ។ កម្មវិធីនេះគឺមិនសម្រាប់បុគ្គលិករបស់ ក្រុមហ៊ុនហ៊ិននីគែន (ខេមបូឌា) ឯ.ក ដោយរាប់ទាំងញាតិពន្ធ ញាតិលោហិត និង ភាគី/ ដៃគូពាក់ព័ន្ធទាំងឡាយក្នុងកម្មវិធីនេះ ដោយមិនកម្រិតត្រឹម សាខា ភ្នាក់ងារសហការ ភ្នាក់ងារផ្សាយពាណិជ្ជកម្ម តំណាងចែកចាយ ដេប៉ូចែកចាយ អ្នកលក់ ហាងលក់ដូរដែលចូលរួម អ្នករៀបចំកម្មវិធី ក៏ដូចជាញាតិពន្ធ និងញាតិលោហិតរបស់ពួកគេទាំងអស់។

៣.រង្វាន់ដែលអ្នកឈ្នះក្នុងកម្មវិធីនេះនឹងទទួលបាន ត្រូវបានកំណត់ក្នុងតារាងទី១ ដូចមានភ្ជាប់ខាងក្រោម។

ការ​ព្រម​ព្រៀង​លើលក្ខខណ្ឌអនុវត្ត

៤.តាម​រយៈ​ការ​ចូលរួម​​ក្នុង​កម្មវិធីប្រកួត​នេះ មានន័យថាអ្នក​ចូល​រួម​ទាំងអស់បានយល់​ព្រម​​​គោរព​តាម​លក្ខខណ្ឌអនុវត្តទាំងនេះ​។

ការ​រក្សា​សិទ្ធិ​ផ្សេង​ៗ

៥.ក្រុមហ៊ុន​​ហ៊ិននីគែន (ខេមបូឌា) ឯ.ក រក្សា​សិទ្ធិ​​​ និង​ឆន្ទា​នុសិទ្ធិ ក្នុង​ការផ្លាស់​ប្តូរ កែប្រែលក្ខខណ្ឌ ឬកែសម្រួលកម្មវិធីដោយផ្នែក ឬទាំងស្រុង។

៦.អ្នកចូលរួមក្នុងកម្មវិធីប្រកួតប្រជែងក្នុងកម្មវិធីនេះទាំងអស់​ យល់ព្រមគោរពតាមសេចក្ដីសម្រេចរបស់ក្រុមហ៊ុន​​ហ៊ិននីគែន (ខេមបូឌា) ឯ.ក។

ការ​ធា​នា និង​ការ​ប្រើប្រាស់​ព័ត៌មានផ្សេង​ៗ

៧.អ្នក​ចូលរួម​នីមួយ​ៗត្រូវ​ធា​នា និងយល់ព្រម​ថាព័ត៌​មាន​​​ទាំង​​អស់​​ដែលពាក់ព័ន្ធនឹងដំណើរការនីតិវិធីកម្មវិធីប្រកួតប្រជែងនេះ ​ត្រូវ​បាន​ផ្តល់​ជូន​ អនុ​លោម​តាម​​កម្មវិធីប្រកួត​នេះ (​រាប់​បញ្ចូល​ទាំង ប៉ុន្តែ មិន​កំណត់ត្រឹម ​ឈ្មោះ ​អត្ត​សញ្ញា​ណ​បណ្ណ ព័ត៌​មាន​ទំនាក់​​ទំនង ​លេខទូរស័ព្ទ និង/ឬ​ អាសយ​ដ្ឋាន) ជា​​ព័ត៌​មាន​ពិត ត្រឹម​ត្រូវ មាន​សុពល​ភាព និង​​ត្រូវ​​តែ​អាច​យក​ទៅ​​​ប្រើ​ប្រាស់បាន​ដោយ ក្រុមហ៊ុន​​ហ៊ិននីគែន (ខេមបូឌា) ឯ.ក​។ អ្នក​ចូលរួម​នីមួយៗ ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​​ ក្នុងការបន្ត​តាម​ដាន​ព័ត៌​មាន​ថ្មី​ៗ​ពី ក្រុមហ៊ុន​​ហ៊ិននីគែន (ខេមបូឌា) ឯ.ក បន្ថែម​ពីលើ​ព័ត៌​មាន​ដែល​ត្រូវ​បាន​ផ្តល់​ឲ្យ​​ពី​ដំបូងជា​ដាច់​ខាត​។ តាម​រយៈ​ការ​ផ្តល់​ព័ត៌​មាន​ផ្ទាល់​ខ្លួន​មក​កាន់ ​ក្រុមហ៊ុន​​ហ៊ិននីគែន (ខេមបូឌា) ឯ.ក អ្នក​ចូលរួម ត្រូវ​យល់​​យ៉ាង​ច្បាស់ និង​​​យល់​ព្រម​ឲ្យ ​ក្រុមហ៊ុន​​ហ៊ិននីគែន (ខេមបូឌា) ឯ.ក ​ប្រើប្រាស់​ព័ត៌​មាន​ផ្ទាល់​ខ្លួន​របស់​ពួក​គាត់ ​ ដោយរាប់បញ្ចូល​ តែមិនកំណត់​ត្រឹម​រូបភាព រូបថត វីឌីអូសកម្មភាព ខ្សែអាត់ បទ​សម្ភាសន៍ ឈ្មោះ លេខ​អត្ត​សញ្ញា​ណ​បណ្ណ ព័ត៌​មានលម្អិតផ្ទាល់ខ្លួន អាសយ​ដ្ឋាន​ពិត​ប្រាកដក្នុងគោល​បំណង​ធ្វើការ​ផ្សព្វផ្សាយ​តាម​​គ្រប់ទម្រង់​ ដោយមិនកម្រិតត្រឹម ទូរទស្សន៍ វិទ្យុ សារព័ត៌មាន បណ្ដាញសង្គម ផ្ទាំងបដា ផ្ទាំងរូបភាព ខិត្តប័ណ្ណ កម្មវិធីតន្រ្ដី កីឡា និងកម្មវិធីសាធារណៈ ផ្ទាំងចល័ត ឬ​អចល័ត​ផ្សេងៗ​តម្រូវដោយ​ក្រុមហ៊ុន សម្រាប់​ការលក់ ​ទំនាក់​ទំនង​ទីផ្សារ ទាក់​ទង​នឹង​ផលិត​ផល​របស់ក្រុមហ៊ុន។ ព័ត៌មានទាំងឡាយ​ដូច​បាន​កំណត់​ក្នុង​ប្រការ​នេះ អ្នកចូលរួមទទួលស្គាល់ថាជាកម្មសិទ្ធិផ្ដាច់​មុខ​របស់ក្រុមហ៊ុន។

៨.តាម​រយៈ​ការ​ចូលរួម​ក្នុងការប្រកូតប្រជែងនេះ អ្នក​ចូលរួម​ទាំង​អស់ យល់​ព្រម​ចូលរួម​ក្នុង​​សកម្ម​ភាព​ប្រម៉ូ​សិន ឬ​ការ​ផ្សាយ​ពាណិជ្ជ​កម្ម ដែល​អាច​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ ក្រុមហ៊ុន​​ហ៊ិននីគែន (ខេមបូឌា) ឯ.ក ។ កំណត់​ត្រា​ណា​មួយ ក្នុង​រូប​ភាព​​ណា​ក៏ដោយ ដែល​កើត​ចេញ ឬ​​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​កម្មវិធីប្រកួតប្រជែងនេះ ​រាប់​បញ្ចូលដោយមិន​កំណត់ត្រឹម​​ការ​ប្រតិ​បត្តិ​​របស់​អ្នក​ចូលរួម រូប​​រាង​ខាង​ក្រៅ និមិត្ត​រូប ភិន​ភាគ​ផ្ទាល់​ខ្លួន រូប​ថត កំណត់​ត្រា​ជាសំឡេង/រូបិយ និង/ឬ ការ​ឆ្លើយ​តប​ផ្សេង​ៗ​ដែល​ត្រូវ​បាន​សរសេរ​ជា​លាយ​លក្ខណ៍​អក្សរ (ហៅ​ថា «កំណត់ត្រា») នឹង​ក្លាយ​ជាកម្ម​សិទ្ធិ​ផ្តាច់​​មុខ​របស់ ក្រុមហ៊ុន​​ហ៊ិននីគែន (ខេមបូឌា) ឯ.ក ស្រប​ទៅ​តាមវិសាល​ភាព​ពេញ​លេញ ដែល​ត្រូវ​បាន​កំណត់ដោយលក្ខខណ្ឌអនុវត្តនេះ និង​ដោយ​ច្បាប់​ ហើយ​ក្នុង​ករណី​ដែល​អ្នក​ចូល​រួម យល់​ស្រប​​​ដោយ​មិន​អាច​ផ្លាស់ប្តូរ​បាន ​​និង​គ្មានលក្ខខណ្ឌ ដោយ​គ្មាន​ការ​ចំណាយ​ផ្សេងៗ លើ​រាល់​លក្ខខណ្ឌ​ទាំង​អស់​​របស់ ក្រុមហ៊ុន​​ហ៊ិននីគែន (ខេមបូឌា) ឯ.ក និង​លះ​បង់​សិទ្ធិ​ជា​ពិសេស​សម្រាប់ ក្រុមហ៊ុន​​ហ៊ិននីគែន (ខេមបូឌា) ឯ.ក ក្នុង​ការ​ធ្វើ ឬ​គ្រប់គ្រង​លើ​កំណត់​ត្រា​ផ្សេង​ៗ និង​ប្រើប្រាស់ ឬ​ចេញ​ផ្សាយ​ជា​សាធារណៈ​​លើ​កំណត់ត្រា​ដូចគ្នា ក្នុង​រូប​ភាព​ណា​ក៏ដោយ ក្រុមហ៊ុន​​ហ៊ិននីគែន (ខេមបូឌា) ឯ.ក នឹង​ប្រើ​ប្រាស់សិទ្ធិ និង​ឆន្ទានុសិទ្ធិ​​ផ្តាច់​មុខ​របស់​ខ្លួន​​ឲ្យ​សម​ស្រប​ទៅ​តាម​គោល​បំណង​​នោះ​។

៩.សម្រាប់​ព័ត៌​មាន​បន្ថែម​ទៅ​លើ​របៀប​ដែល​យើង​​គ្រប់គ្រង​ទិន្ន​ន័យ​ឯក​ជន សូម​ចូល​ទៅកាន់​គោលការណ៍​ឯក​ជន​ភាព​របស់​យើង​តាម​រយៈ http://heinekencambodia.com/index.php/en/privacy-and-cookie-policy។ គោលការណ៍ ​​ឯក​ជន​ភាព​នេះ អាច​នឹង​​ត្រូវ​ធ្វើ​បច្ចុប្បន្ន​ភាពទៅ​តាម​ពេល​វេលា ហើយ​​យើង​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ចូលរួម​ទាំង​អស់​​ឲ្យ​ចូល​ត្រួត​ពិនិត្យ​ជា​ទៀង​ទាត់​សម្រាប់​​ព័ត៌​មាន​ថ្មី​ៗ​ក្នុង​គោល​ការណ៍​ដដែលនេះ​។

កម្រិតនៃការទទួលខុសត្រូវ

១០.ក្រុមហ៊ុន​​ហ៊ិននីគែន (ខេមបូឌា) ឯ.ក មិន​ទទួល​ខុស​ត្រូវ និង​មិន​ពាក់​ព័ន្ធ​លើ​​ការ​ខាត​បង់ ការ​ខូច​ខាត ការ​ចំណាយ ការ​ពន្យារ​ពេល ឬ​ភាព​មិន​ប្រក​ក្រតី​​ណា​មួយ​ឡើយដែល​កើត​ចេញ ឬ​ទាក់​ទង​នឹង​កម្មវិធីប្រកួតប្រជែងនេះឡើយ​

១១.ក្រុមហ៊ុន​​ហ៊ិននីគែន (ខេមបូឌា) ឯ.ក នឹង​មិន​ផ្តល់​សំណង​លើ​ការ​ខាត​បង់​​ណា​មួយ​ឡើយ (មិន​ថា ការ​ខាត​បង់​នោះ បាន​កើត​ឡើង​ទៅ​លើ​អ្នក​ចូលរួម ក្រុម​គ្រួ​សារ​របស់​ពួក​គាត់ ឬ​ភាគី​ទី​៣ ឡើយ) ដែល​កើត​​ចេញ ឬ​ទាក់​ទង​នឹង ឬ ដោយ​សាតែ​៖ ក. ​ ព័ត៌​មាន​ដែល​​បំពេញ​ដោយអ្នកចូលរួមមិនបានពេញលេញ ឬ​មិន​ស្រប​ច្បាប់​ ខ. ការ​ផ្គត់​ផ្គង់​​ទៅលើ​ទំនិញ និង សេវា​ផ្សេង​ៗ របស់​ភាគី​ទី​៣ ណាមួយ គ. កម្ម​សិទ្ធិ និង/ឬ ការ​ប្រើ​ប្រាស់​ទំនិញ និង​សេវា​ផ្សេង​ៗ ដែល​ត្រូវ​បាន​ចែង​ក្នុង​លក្ខខណ្ឌ​នេះ​។

១២.ក្រុមហ៊ុន​​ហ៊ិននីគែន (ខេមបូឌា) ឯ.ក នឹង​មិន​ធ្វើ​ការ​បក​ស្រាយ​​ទៅលើ​ផលិត​ផល​ ឬ​ផ្តល់​ការ​ធា​នា​ផ្សេង​ៗ​​ឡើយ ហើយ​និង​មិន​ ទទួល​ខុស​ត្រូវ​​​រាល់​ការ​ខូច​ខាត​ផ្សេង​ៗ ​ដូច​ដែល​បាន​ចែក​ក្នុង​លក្ខខណ្ឌ​នេះ ដូច​ជា មិន​ទទួល​ខុស​ត្រូវ​លើ​​គុណ​ភាពទំនិញ ឬ​ ស្ថាន​ភាព​ទំនិញ ដែល​ប្រើ​ប្រាស់​សម្រាប់​រង្វាន់ រង្វាន់​ផ្សេង​ៗ។

ព័ត៌​មាន​លម្អិត​នៃ​កម្មវិធី​ប្រកួតប្រជែង

១៣.ព័ត៌​មាន​លម្អិត​នៃ​កម្មវិធី​ប្រកួតប្រជែង​នេះ ត្រូវកំណត់​​ក្នុង​ តារាង​​​ទី១ នៃផ្នែកខាងក្រោមនៃលក្ខខណ្ឌអនុវត្តន៍នេះ។

លក្ខខណ្ឌ​ផ្សេង​ៗ

១៤.បើ​ទោះ​បី​មិន​បាន​បញ្ជាក់​​ពី​ខាង​ដើម​ក៏ដោយ ក្រុមហ៊ុន​​ហ៊ិននីគែន (ខេមបូឌា) ឯ.ក មិន​មាន​កាតព្វ​កិច្ច​ក្នុង​ការ​ទាក់ទង​​ទៅ​អ្នក​ចូលរួម​ដែល​ឈ្នះ​រង្វាន់​ ដើម្បី​បញ្ជាក់​ប្រាប់​​ពី​ការ​ឈ្នះ​រង្វាន់​របស់​ពួក​គាត់ ឬ​​ប្រាប់​ពី​ព័ត៌​មាន​លម្អិត​នៃ​ការ​​បើក​យក​រង្វាន់​ឡើយ​។ ប្រសិ​ន​បើ ក្រុមហ៊ុន​​ហ៊ិននីគែន (ខេមបូឌា) ឯ.ក ជ្រើស​រើស​ធ្វើ​បែប​នេះ យើង​នឹង​​ព្យា​យាម​​ធ្វើ​ប្រកប​​ដោយ​ហេតុ​ផល​ប៉ុណ្ណោះ ដើម្បី​​ទាក់​ទង​អ្នក​ចូលរួម​​ដែល​ឈ្នះ​។

១៥.ការ​ផ្ទៀងផ្ទាត់ ត្រូវ​តែ​​មាន​ការ​ភ្ជាប់​មក​ជាមួយ​នឹង​នូវ​អត្ត​ញ្ញាណ​បណ្ណ​ដើម និង​ឯកសារដើម​ដែលត្រូវបានកំណត់ដោយក្រុមហ៊ុន ដែល​អាច​ផ្គូ​ផ្គង​ទៅ​នឹង​ព័ត៌​មាន​លម្អិត​នៃ​ការ​ចុះ​ឈ្មោះ​របស់​អ្នក​ចូលរួម​។ ក្រុមហ៊ុន​​ហ៊ិននីគែន (ខេមបូឌា) ឯ.ក រក្សា​សិទ្ធិ​ក្នុង​ការ​​លុប​ឈ្មោះ​អ្នក​ឈ្នះ​ណា​ម្នាក់ ដែល​​ក្នុង​ពេល​មកធ្វើការផ្ទៀតផ្ទាត់ មិន​អាច​​ផ្តល់​​ឯក​សារ​ដើម​សំខាន់​ៗ ឬ​ ប្រសិន​បើ​​ឯក​សារ​ដែល​ភ្ជាប់​យក​មក​ជាមួយ មិន​ស្ថិត​ក្នុងភាព​ប្រក្រតី រហែក ខូច​ខាត ឬ​មិន​ស្រប​ច្បាប់​។

១៦.អ្នក​​ឈ្នះ ត្រូវផ្ទៀតផ្ទាត់ការឈ្នះរបស់ខ្លួន ដោយស្របតាមការកំណត់ និងជូនដំណឹងរបស់ក្រុមហ៊ុនក្នុងពេលវេលា​ជាក់​លាក់​ណាមួយ​​។ ក្រុមហ៊ុន​​ហ៊ិននីគែន (ខេមបូឌា) ឯ.ក រក្សា​សិទ្ធិ​​ក្នុង​ការ​​ដកហូត​ការឈ្នះដែលមិនគោរពតាមលក្ខខណ្ឌ​កំណត់​ដោយ​ក្រុមហ៊ុន ដូចបញ្ជាក់ក្នុង តារាងទី ១​ ឬតាមរយៈការកំណត់ផ្សេង។

១៧.ស្រប​ពេល​ដែល​ការ​ចុះ​ឈ្មោះ​​ត្រូវ​បាន​តម្រូវ​ឲ្យ​ធ្វើ​ឡើង​ នៅ​មុន​ពេល​ចូលរួម​ក្នុងកម្មវិធីប្រកួត​នេះ អ្នក​ចូល​រួម​នីមួយ​ៗ នឹង​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​​ទៅលើ​ការ​ផ្តល់​ព័ត៌​មាន​ត្រឹម​ត្រូវ និង​គ្រប់​ជ្រុង​ជ្រោយ​។ ១៨.

អ្នក​ឈ្នះ​ត្រូវ​​តែ​​ប្រើប្រាស់​រង្វាន់ ហើយ​ការ​​ផ្ទេរ​ឈ្មោះ ឬការ​​ប្តូរ​​រង្វាន់ជា​ថ្នូរ​នឹង​សាច់​​​ប្រាក់​ ឥណ​ទាន ឬវត្ថុ​ផ្សេង​ទៀត មិន​ត្រូវ​បាន​អនុ​ញ្ញាត​ឡើយ​​។ ១៩.

ទោះមាន​ការផ្លាស់ប្តូរ និង/ឬ ​ការ​បន្ថែម​​ទៅ​លើ​លក្ខខណ្ឌ​ណា​មួយ ក្រុមហ៊ុន​​ហ៊ិននីគែន (ខេមបូឌា) ឯ.ក នឹង​មិន​ទទួល​ ខុស​ត្រូវ​​ទៅ​លើ​ការ​ខូច​ខាត ឬ​សំណង​ផ្សេង​ៗ ដែល​​កើត​ឡើង​ដោយ​សារ​តែ​ការ​ពន្យារ​ពេល ឬកំហុសឡើយ។

២០.ក្រុមហ៊ុន​​ហ៊ិននីគែន (ខេមបូឌា) ឯ.ក នឹង​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ចុះ​ឈ្មោះ​ដែល​បាត់​បង់ យឺត​យ៉ាវ ខូច​ខាត ពុក​រលួយ មិន​ស្រប​ច្បាប់ មិន​ត្រូវ​តាម​លក្ខខណ្ឌ ឬ​មិន​ពេញ​លេញ​ឡើយ ឬ​ចំពោះ​ការ​ចុះ​ឈ្មោះ​ដែល​មិន​ត្រូវ​បាន​ទទួល​បាន ដោយ​សារ​តែ​ការ​ទំនាក់ទំនង​ ត្រូវ​បាន​បាត់​បង់ ពន្យារ​ពេល កាត់​ផ្តាច់ ឬ​បង្អាក់ ឬ ដោយ​សារ​តែ​ការ​​ពន្យារ​ពេល​ផ្សេង​ទៀត ឬ​​​ដោយ​សារ​តែ​កំហុស​ផ្សេង​ៗ​ក្នុង​ពេល​បញ្ជូន ឬ​ទទួល​​ការ​ចុះ​ឈ្មោះ​។

២១.ការ​មិន​អាច​អនុ​វត្តតាម​​លក្ខខណ្ឌ​ណាមួយ​នៃ​កម្ម​វិធីប្រកួតប្រជែង​នេះ នឹងកំណត់ថាជាការ​ចុះ​ឈ្មោះពុំមានសុពល​ភាព ឬ​ក៏​ការ​លុបចេញពីបញ្ជី​ឈ្មោះ​​។

២២.ក្រុមហ៊ុន​​ហ៊ិននីគែន (ខេមបូឌា) ឯ.ក រក្សា​សិទ្ធិ​ក្នុង​ការ​​លុប​ឈ្មោះ​អ្នក​ចូលរួម​ណា​មួយ​ដែល​បន្លំ និង/ឬ ច្រាន​ចោល​ការ​ចុះ​ឈ្មោះ​ដែល​បន្លំ ដែល​ត្រូវ​បាន​កំណត់​​​ក្នុង​ឆន្ទានុ​សិទ្ធិ​ផ្តាច់​មុខ​របស់ខ្លួន​។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីប្រកួតប្រជែងសម្រាប់អាពាហ៍ពិពាហ៍នេះ សូមទូរស័ព្ទទៅកាន់បុគ្គលិកបម្រើអតិថិជនរបស់ ក្រុមហ៊ុនហ៊ិននីគែន (ខេមបូឌា) ឯ.ក តាមរយៈលេខ៖ 096 555 1777 អំឡុងម៉ោងធ្វើការ ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ៥:៣០ ល្ងាច) ពីថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ និង (ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ៤:៣០ ល្ងាច) ចាប់ពីថ្ងៃសុក្រ ដល់ថ្ងៃសៅរ៍ ៕